ចុចអក្សរខាងក្រោមពណ៏ខៀវនេះដើម្បីពង្រីកវីដេអូរ

ជីវប្រវត្តិសង្ខេប លោក​ នូហាច

ជីវប្រវត្តិសង្ខេប លោក នូ ហាច (Nou Hach’s Short Biography)


លោកនូ ហាច (១៩១៦ -១៩៧៥) លោកនូ​ ហាច កើតនៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ១៩១៦ នៅឃុំកំពង់ព្រះ ស្រុកសង្កែ ខេត្ត បាត់ដំបង។ ឳពុក នាមឃួន នៅ និងម្តាយនាមឳរ មួច ពួកគាត់ជាកសិករ។ លោក នូ ហាច ជាកូនច្បង និងមានប្អូនៗច្រើននាក់ទៀត ក្នុងនោះមានប្អូនស្រី៣នាក់ផងដែរ។
ការសិក្សាអប់រំ
កាលពីកុមារភាពលោកសិក្សានៅសាលាបឋមសិក្សាវត្តកំពង់ព្រះ ដែលមានគ្រូជា ព្រះសង្ឃនៅសាលានេះ​ ហើយ ដែលលោកចេះអានសាស្រ្តាស្លឹករឹតយ៉ាងស្ទាត់ ជំនាញ។ ឆ្នាំ១៩៣២ លោកបានប្រលងជាប់ ចូល​រៀន​នៅ​សាលា​វិទ្យាល័យព្រះស៊ីសុវត្ថិ រាជធានីភ្នំពេញ  ហើយ​លោក​តស៊ូ​រៀន​សូត្រ​រហូត​បាន​ទទួល​សញ្ញាបត្រ័​កំរិត​មធ្យមសិក្សា​​។
ប្រវត្តិការងារ
បន្តាប់ពីទទួលបានសញ្ញាបត្រ័នៅវិទ្យាល័យព្រះស៊ីសុវត្តិ លោកនូ​​ ហាច បានចេញទៅ បំពេញការងារនៅ ខេត្តសៀមរាប ជាចៅក្រម។
* ឆ្នាំ១៩៤៧ លោកបានបានធ្វើការជាអ្នកបោះពុម្ពផ្សាយអោយកាសែតកម្ពុជា ក្នុង ក្រសួងពត៌មាន។ * ឆ្នាំ១៩៤៨ លោកបានក្លាយជាលេខាផ្ទាល់របស់នាយករដ្ឋមន្រ្តី(យុត្តិវង្ស) បន្តាប់មក លោកបានវិលមកធ្វើការអោយក្រសួងពត៌មានវិញ មានឋានៈជា ប្រធាននាយកដ្ឋាន។
* ឆ្នាំ១៩៥២ លោកបានផ្លាស់ទៅធ្វើការនៅក្រសួងការបរទេស ជាប្រធានផ្នែកកិច្ចការ នយោបាយ​ការ​បរទេស​(Director en Direction des Affaires Politiques)
ក្នុងការងារ​ ថ្មីនេះ លោកត្រូវបានតែងតាំងអោយទៅបំពេញបេសកកម្មផ្សេងៗនៅបរទេសដូចជា ទៅ ប្រទេស​សៀម និង យូ ហ្គោស្លាវីជាដើម។ ក្រោយមកដោយសារលោកមានស្នាដៃ ក្នុងការងារ រាជរដ្ឋា​​ភិបាល ប្រចាំ​នៅប្រទេសឥណ្ឌូនេស៊ី ប្រទេសវៀតណាម និងជាអ្នកតំណាងពិសេសប្រចាំ អង្គការសហប្រជាជាតិផងដែរ។
* ឆ្នាំ១៩៥២ នាយករដ្ឋមន្រ្តី សម្តេចព្រះនរោត្តមសីហនុ បានតែងតាំងលោកនូ ហាច ជារដ្ឋលេខាធិការ ក្រសួងសាធារណការ និងគមនាគមន៍ ដោយព្រះរាជក្រិត្យ លេខ២៥២។
* ១៧ មករា ឆ្នាំ១៩៥៨ លោកបានចូលជាសមាជិកនៃសមាគមអ្នកនិពន្ធខ្មែរ (ទស្សនាវដ្តីអ្នក និពន្ធខ្មែរ ឆ្នាំទី២ លេខ៣ ខែកុម្ភៈ ឆ្នាំ១៩៩៦ ទំព័រ១៣) (សមាគមអ្នកនិពន្ធខ្មែរកើតឡើងនៅឆ្នាំ ១៩៥៤ ដោយលោករឹម គីន)
ស្នាដៃតែងនិពន្ធ
លោកនូ ហាច ត្រូវបានគេទទួលស្គាល់ជាពិសេសក្នុងស្នាដៃរឿងមនោសញ្ចេតនាដែល មានចំណងជើងថា​ផ្កា​ស្រពោន។ តែជារួមលោកមានស្នាដៃផ្សេងៗទៀតដូចជារឿងខ្លី កំណាព្យ (លោកសរសេរកំណាព្យ​ជាកាព្យ​បែបបារាំង)។ល។ ហើយយលោកជាអ្នកនិពន្ធ ដែលសរសេរ អោយទស្សនាវដ្តីរាត្រីថ្ងៃសៅរ៍ ទស្សនាវដ្តីនារី ទស្សនាវដ្តីរួមមិត្ត។ល។
ចំណងជើងអត្ថបទនានាដែលប្រមូលបានមាន៖
. រឿងផ្កាស្រពោន ឆ្នាំ១៩៤៩
. រឿងមាលាដួងចិត្ត ឆ្នាំ១៩៧២
. រឿងត្រួយជីវិត ឆ្នាំ១៩៧៣
. មធុរសជាតិ សិក្សាអត្ថបទ ដកស្រង់ពីទស្សនាវដ្តីនារីលេខ១0 ទំព័រ៣៥៣ ដល់ ៣៥៦ ខែ តុលា ឆ្នាំ១៩៥១ . រឿងខ្លី កូនក្រក ផ្សាយដោយទស្សនាវដ្តីរួមមិត្តលេខ៨ ថ្ងៃទី១៥ ឧសភា ឆ្នាំ១៩៥៣ ទំព័រ១៥ និង១៦។
. ដំណើរចេញទៅប្រទេសបារាំង កាព្យបែបបារាំង ផ្សាយដោយទស្សនាវដ្តីនារី លេខ១៥ ឆ្នាំ ១៩៥២។
. ខ្ទីង កាព្យបែបបារាំង ផ្សាយដោយទស្សនាវដ្តីនារីលេខ ១១ ខែវិច្ឆិកា ឆ្នាំ១៩៥១ ទំព័រ៣៩៦។
. នារីជាទីស្នេហា ឆ្នាំ១៩៥៣
. លាវ័ណ្យ និង រវិន្ទ ឆ្នាំ១៩៥៣ បោះពុម្ពភាគ១ ឆ្នាំ ១៩៥៥ បោះពុម្ពភាគ២
0. រឿងខ្លី ល្បាតគយក្នុងគ្រាមួយនៅទន្លេសាប ដកស្រង់ពីទស្សនាវដ្តីរាត្រីថ្ងៃសៅរ៍ លេខ 0 ថ្ងៃ ទី១៩ ខែកុម្ភៈ ឆ្នាំ១៩៥២ ទំព័រ២៩ ដល់៣១។
១១. ថូបែក កាព្យបែបបារាំង លោកនូ ហាចដកស្រង់ពីទស្សនាវដ្តីនារីលេខ១៣ ខែមករា ឆ្នាំ ១៩៥២ ទំព័រ១១។
ជីវិតអាពាហ៍ពិពាហ៍
លោកនូ ហាច បានរៀបការជាមួយអ្នកស្រីតាន់ រ៉េម និងមានបុត្រចំនួន៨នាក់។ សព្វ ថ្ងៃកូនៗរបស់​លោកមួយ​ចំនួន រស់នៅ ប្រទេសអាមរិក និងអូស្រ្តាលី។ ចុងក្រោយ ខ្មែរក្រហម បានសំលាប់ លោកប្រហែល​នៅ​ឆ្នាំ​១៩៧៥។
(ដកស្រង់ចេញពីសមូហកម្មអក្សរសិល្ប៍នូហាច)

Previous
Next Post »